• ទំព័រដើម
  • មិត្តរួមជំនាន់
  • ខេត្តព្រះសីហនុ
  • ដុនបូស្កូក្រុងព្រះសីហនុ
  • Free Downloads
  • My CV
  • ទំនាក់ទំនង
  • SITEMAP
Home ខេត្តកំពត

ដុនបូស្កូក្រុងព្រះសីហនុ

  • ភ្ជាប់បណ្តាញវែបសាយ
  • វិដេអូដុនពុស្កូ
  • ផ្នែកទំនាក់ទំនងសង្គម

តំបន់ទេសចរណ៍

  • ខេត្តព្រះសីហនុ
  • ខេត្តកំពត
  • ខេត្តកែប
  • ខេត្តប៉ៃលិន

វប្បធម៌ទូទៅ

  • កំពង់ផែ
  • ឧទ្យានជាតិប្រទេសកម្ពុជា
  • ផ្លូវគមនាគមន៍
  • សុភាសិត




ខេត្តកំពត PDF បោះពុម្ព សំបុត្រអគ្គិសនី
លិបិក្រមអត្ថបទ
ខេត្តកំពត
ភ្នំកំពង់ត្រាច
ទំព័រ​ទាំងមូល
ទំព័រទី 1 ​ទាំងអស់ 2 ទំព័រ

តំបន់ទេសចរណ៍នានានៅខេត្តកំពត

 

  • ភ្នំបូកគោ

 

កំពូលភ្នំបូកគោ មានចំងាយ ៤២ គ.ម ពីទីរួមខេត្តកំពត។ ក្រុមបរទេស បានមកដល់ដំបូងគេនៅឆ្នាំ ១៩១៧ លុះក្រោយមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី ១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលដំបូងឡើយ បូកគោគឺជាទីកន្លែងសំរាកលំហែរកាយរបស់អាណានិគមបារាំង ក្នុងការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។

ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ ម៉ែត្រ ធាតុអាកាសនៅទីនោះមានសភាពត្រជាក់បង្គួរ រុក្ខជាតិទាំងឡាយមានភាពរីស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជា មានផ្ទាំងថ្មដា ធំៗ ជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះទៀតមើលទៅមានរាងដូចជា រូបសត្វផ្សេងៗ ឫ ជារាងសំពៅ...។ ពីកំពូលភ្នំបូកគោ គេអាចមើលឃើញមូវទិដ្ឋភាពខ្លះៗនៃខេត្តកំពតកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។

កាលសម័យសង្គមរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនប្រែក្លាយជាបូរីមួយ ប៉ុន្តែ សព្វថ្ងៃនេះ សំណង់អាគាទាំងនេះត្រូវបានខូចខាតស្ទើទាំងស្រុង។ នៅចំងាយ ៧គ.ម ពីកន្លែងនោះក៏មានកន្លែង ងូតទឹកជ្រោះមួយ ដែលគេហៅថាតំបន់ទឹកធ្លាក់ បីជាន់ “ពពកវិល” ដែលអ្នកទេសចរអាចមុជទឹកកំសាន្ត និង សម្រាកលំហែរអារម្មណ៍ជាមួយនឹងទិដ្ឋភាពនៃព្រៃភ្នំ និង ពពកវិលដ៏ស្រស់ត្រកាល។

 

  • ទឹកឈូ

 

ទឹកឈូជារមណីយដ្ឋានធម្មជាតិមានចំងាយ ៨គ.ម ខាងជើងទីរួមខេត្ត មានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកកំពត។ រមណីយដ្ឋាននេះមានទឹកជ្រោះហូរធ្លាក់តាំងពីភ្នំដំរី ភ្នំកំចាយ ហូរខួបប្រាំងវស្សាប្រកបដោយ ទឹកថ្លាឈ្វេង ត្រជាក់ស្រឹប ហូរកាត់លើផ្ទៃថ្មដាដ៏ធំៗផ្តល់ជាកន្លែងងូតទឹកកំសាន្តដ៏សែនមនោរម្យ។

នៅតំបន់រមណីយដ្ឋានទឹកឈូ សំបូរដោយផ្លែឈើមានតំលៃរបស់ប្រទេសយើងដែរ ដូចជា ធូរ៉េន មង្ឈុត​ សាវម៉ាវ ម៉ាក់ប្រាង ម្នាស់ ក្រុចថ្លុង ទៀប ដូង...។ បណ្តាផ្លែឈើទាំងនេះហុចផលបណ្តាក់គ្នាជាបន្តបន្តាប់ ដោយឡែក ផ្លែធូរ៉េនមានជាហូរហែរៀងរាល់ខែ។ នៅក្បែរទឹកហូរ មានរមណីយដ្ឋានមួយទៀត ដែលរៀបចំ ឡើងដោយឯកឧត្តម ញឹម វណ្ណដា មានចិញ្ចឹមសត្វ និង​ ដាំដំណាំហូបផ្លែឲ្យកូនខ្មែរយើងស្គាល់ពីប្រភេទដើមឈើ ទាំងនោះ ដូចជា ធូរ៉េន សាវម៉ៅ ជាដើម។

 


មុន - បន្ទាប់ >>

 

ម៉ោងនៅប្រទេសកម្ពុជា

gratis homepage uhr website clock

ចែករំលែកផ្សេងៗ

Bookmark and Share

ចំនួនអ្នកទស្សនា

free counters

, Powered by Joomla! Design by Neak Phally, valid xhtml valid css